កិច្ចប្រជុំពិគ្រោះយោបល់លើកទី៥ រវាងគណៈកម្មាធិការទាំងពីរខាងលើត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម និងគណៈលេខាធិការអាស៊ាន ហើយជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីជានារីអាស៊ាន (AMMW) លើកទី៣ នៅប្រទេសវៀតណាម។

leftcenterrightdel
ទិដ្ឋភាពកិច្ចប្រជុំពិគ្រោះយោបល់លើកទី៥ (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ គណៈប្រតិភូនៃ ACW និង ACWC បានពិភាក្សាអំពីផែនការសហប្រតិបត្តិការក្នុងការអនុវត្តផែនការធ្វើសកម្មភាពក្នុងតំបន់អំពីការលុបបំបាត់អំពើហឹង្សាចំពោះនារី និងសេចក្ដីថ្លែងការណ៍ស្ដីពីការជំរុញនារី សន្តិភាព និងសន្តិសុខក្នុងអាស៊ាន។

នាថ្ងៃដដែល នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានសហការជាមួយគណៈលេខាធិការអាស៊ាននិងស្ថាប័នរបស់អ.ស.ប អំពីសមភាពភេទនិងការប្រគល់សិទ្ធិអោយនារី (UN Women) ប្រចាំវៀតណាម រៀបចំសិក្ខាសាលាស្ដីពីភេទនិងចំណេះដឹងរបស់មជ្ឈដ្ឋានសារព័ត៌មាន។ បណ្ដាតំណាងចូលរួមសិក្ខាសាលាបានចែករំលែកនូវវិធានការជាច្រើនសំដៅលើកកំពស់ចំណេះដឹងនៃសារព័ត៌មានអំពីភេទ សំដៅរួមចំណែកទៅក្នុងការប្រឆាំងការរើសអើងចំពោះនារីនិងកុមារី ធ្វើឲ្យផ្លាស់ប្ដូរទំនាក់ទំនងអំពីភេទក្នុងតំបន់អាស៊ាន៕

តាម vovworld.vn