leftcenterrightdel
អនុបណ្ឌិតវៀតណាមផលិតផ្កាយរណប Micro Dragon នៅប្រទេសជប៉ុន (រូបថត៖ VNSC)

Micro Dragon ជាផ្កាយរណបសង្កេតតាមដានផែនដីដែលមានទម្ងន់ប្រមាណ៥០គីឡូក្រាម ទំហំ ៥០ x ៥០ x ៥០ សាំងទីម៉ែត្រ។ តាមគម្រោង Micro Dragon នឹងធ្វើសកម្មភាពនៅក្នុងគន្លងតារាវិថីក្នុងរយៈពេលយ៉ាងហោចណាស់១ឆ្នាំ និងអាចអូសបន្លាយរហូតដល់២ឆ្នាំតែម្ដង។ ផ្កាយរណបនេះមានភារកិច្ចសង្កេតតាមដានតំបន់ឆ្នេរសមុទ្រ សំដៅវាយតម្លៃចំពោះគុណភាពទឹក កំណត់ទីតាំងនៃប្រភពជលផល ដើម្បីបម្រើផ្នែកចិញ្ចឹមជលផលវៀតណាម។

សម្រេចរួចនាចុងឆ្នាំ២០១៧ ប៉ុន្តែ Micro Dragon ត្រូវឆ្លងកាត់ដំណើរការត្រួតពិនិត្យដ៏ហ្មត់ចត់នៃស្ថាប័នអវកាសជប៉ុន។ បន្ទាប់ពីឆ្លងកាត់ការសាកពិសោធន៍ ផ្កាយរណបនេះត្រូវបានប្រគល់លិខិតអនុញ្ញាតឲ្យបង្ហោះទៅក្នុងអវកាស៕

តាម vovworld.vn