ព្រឹត្តការណ៍នេះបានបញ្ជាក់ពីទំនុកទុកចិត្តរបស់ដៃគូអន្តរជាតិចំពោះគុណភាពនៃសេវាកម្ម និងវិជ្ជាជីវៈរបស់ក្រុមហ៊ុន Vietnam Airlines ព្រមទាំងលើកកម្ពស់កិត្យានុភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនៅអឺរ៉ុប ដែលជាទីផ្សារមានលក្ខខ័ណ្ឌ និងបទកំណត់ដ៏តឹងរឹង។

leftcenterrightdel
តំណាងក្រុមហ៊ុន Vietnam Airlines ចុះហត្ថលេខាជាមួយដៃគូ

យោងតាមទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសអាល្លឺម៉ង់លោក Nguyen Huu Trang ឲ្យដឹងថា មកទល់ខែកក្កដា ឆ្នាំ២០១៨នេះ ប្រទេសអាល្លឺម៉ង់មានទុនវិនិយោគដោយផ្ទាល់ (FDI) នៅវៀតណាមដោយមានដើមទុនចុះបញ្ជីជាង ១.៨ ពាន់លានដុល្លារអាមេរិក និងប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀតក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច៕

បកប្រែដោយ Thuy Anh