leftcenterrightdel
ថ្នាក់ដឹកនាំគណៈកម្មាធិការទីក្រុង Da Nang និងសម្ព័ន្ធក្រុមហ៊ុនចុះហត្ថលេខាលើកិច្ចសហប្រតិបត្ដិការ

 

អាស្រ័យហេតុនេះ ក្នុងដំណាក់កាល ២០១៨- ២០២០ សម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍នឹងជួយទីក្រុង Da Nang ក្នុងការអនុវត្តបច្ចេកវិទ្យាទំនើបបំផុតលើវិស័យគ្រប់គ្រងចរាចរណ៍ សន្តិសុខ សណ្ដាប់ធ្នាប់ ទេសចរណ៍ ធនធានធម្មជាតិ បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ....។. គណៈកម្មាធិការប្រជាជនទីក្រុងនិងសម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍និងទូរគមនាគមន៍បានព្រមព្រៀងបន្តប្រើប្រាស់ និងដាក់ឲ្យដំណើរការសេវាកម្មទូរគមនាគមន៍-បច្ចេកវិទ្យាព័ត៌មាន ជាពិសេសគឺសេវាកម្មគ្រប់គ្រងរបស់គណៈកម្មាធិការប្រជាជនទីក្រុង។

សម្ព័ន្ធក្រុមហ៊ុនក្រុមប្រៃសណីយ៍និងទូរគមនាគមន៍នឹងជួយឲ្យគណៈកម្មាធិការប្រជាជនទីក្រុងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ដើម្បីបំរើការកសាងទីក្រុងឆ្លាត ហើយសហការជាមួយគណៈកម្មាធិការទីក្រុងក្នុងការសិក្សាស្រាវជ្រាវ និងអនុវត្ដប្រព័ន្ធឆ្លាតក្នុងវិស័យនានាផងដែរ៕

បកប្រែដោយ Pham Diep