leftcenterrightdel
តំណាងទាំងឡាយ និងគណៈកម្មការចាត់តាំងប្រគល់អំណោយជូនគ្រួសារអ្នកមានគុណបំណាច់មួួយចំនួននៅទីក្រុងហាណូយ

អញ្ជើញចូលរួមកម្មវិធីមានលោកឧត្តសេនីយ៍ឯក Pham Thanh Ngan អតីតប្រធានអគ្គស្នងការនយោបាយ លោកឧត្តមសេនីយ៍ត្រី Pham Van Huan  អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជន ប្រធានគណៈកម្មការចាត់តាំងកម្មវិធី យុទ្ធជនពិការ យុទ្ធជនពលី អតីតយុទ្ធជន កម្មាភិបាល នាយទាហានកងកម្លាំងប្រដាប់អាវុធ និងប្រជាជនរដ្ឋធានី។

leftcenterrightdel
តំណាងទាំងឡាយនិងគណៈកម្មការចាត់តាំងប្រគល់ផ្កាជូនសិល្បករចូលរួមកម្មវិធី

 

នេះគឺជាឱកាសសម្រាប់ជំនាន់ក្រោយសម្ដែងនូវការតបស្នងសងគុណចំពោះវីរជនយុទ្ធជនពិការ យុទ្ធជនពលី អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍។ នៅប៉ុន្មានឆ្នាំថ្មីៗនេះក្នុងឱកាសរំលឹកខួបទិវាយុទ្ធជនពិការ យុទ្ធជនពលី កាសែតកងទ័ពប្រជាជនបានសហការជាមួយបណ្ដាស្ថាប័ន អង្គភាពដើម្បីសម្ដែងឡើងនូវការតបស្នងសងគុណជាមួយយុទ្ធជនពិការ យុទ្ធជនពលី គ្រួសារអ្នកមានគុណបំណាច់។ នាដើមខែកក្កដា គណៈកម្មការចាត់តាំងកម្មវិធីសិល្បៈ “ច្រៀងបំពេយុទ្ធមិត្ត” បានក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកំរិតឆ្នោតជាតិវៀតណាម Vietlott បានប្រគល់ ១០០ លានដុងជូនសាច់ញាតិនៃយុវនារីស្ម័គ្រចិត្តដែលពលីជីវិតនៅផ្លូវបែកជាបី Dong Loc។ ក្នុងកម្មវិធីសិល្បៈគណៈកម្មការចាំត់តាំងនិងក្រុមហ៊ុន DĐK បានប្រគល់អំណោយឲ្យគ្រួសារអ្នកមានគុណបំណាច់នៅរដ្ឋធានីហាណូយនិងតំបន់មូលដ្ឋាននានា៕

បកប្រែដោយ Thuy Anh