leftcenterrightdel
កិច្ចពិភាក្សា “អ្នកកាសែតនិងបណ្ដាញសង្គម” (រូបថត៖​ vnanet.vn)

កិច្ចពិភាក្សាបានរៀបចំដើម្បីទទួលយកយោបល់ដែលផ្ដល់ដោយអ្នកកាសែត ស្ថាប័នរដ្ឋស្ដីពីការគ្រប់គ្រងសារព័ត៌មាន និងបណ្ដាសាខាសមាគមអំពីការណែនាំអនុវត្តមាត្រាទី៥ ក្នុងបទបញ្ញត្តិ ១០ មាត្រាស្ដីពីក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកកាសែតវៀតណាម។

ក្នុងការពិភាក្សានេះ តំណាងទាំងឡាយបានចាត់ទុកថា ទោះជាបណ្ដាញសង្គមមានផ្នែកវិជ្ជមានក៏ដោយ ប៉ុន្តែនៅមានផលប៉ះពាល់អវិជ្ជមានដល់សារព័ត៌មាន ជាពិសេសគឺដល់កាសែតមានភារកិច្ចលើវិស័យនយោបាយ។ ហេតុនេះ អ្នកកាសែតគប្បីពិនិត្យមុនឲ្យហ្មត់ចត់នៅពេលប្រើប្រាស់ព័ត៌មាននៅលើបណ្ដាញសង្គម៕

បកប្រែដោយ Thuy Anh