leftcenterrightdel
លោក Dang Xuan Hai ប្រធានសមាគមភាពយន្តវៀតណាមប្រគល់ខ្សែភាពយន្តជូនលោក Singthong Singhapanya ប្រធានស្តីទីទទួលបន្ទុកសារមន្ទីរ Kaysone Phomvihane (រូបថត​៖ vietnamplus.vn)

នេះគឺជាសកម្មភាពសម្រាប់រំលឹកខួបលើកទី ១០៩ ទិវាកំណើតរបស់លោកប្រធាន Souphanouvong (១៣-៧-១៩០៩/ ១៣-៧-២០១៨)។

ខ្សែភាពយន្តស្ដីពីជីវភាព និងបុព្វហេតុរបស់លោកប្រធាន Souphanouvong នេះបានចាប់ផ្ដើមថតនៅខែមេសា ឆ្នាំ២០១៧ រួមមាន ២ វគ្គដោយមានវេលា ៦០ នាទី។ ជាពិសេសគឺជំនួបជាប្រវត្តិសាស្រ្តរបស់លោកប្រធាន Souphanouvong ជាមួយលោកប្រធានហូជីមិញនៅខែកញ្ញា ឆ្នាំ១៩៤៥ និងការរំដោះលោកប្រធាន Souphanouvong ចេញពីពន្ធនាគារ Phonkheng (រដ្ឋធានីវៀងច័ន្ទន៍) នៅខែកក្កដា ឆ្នាំ១៩៥៩។ល។ ខ្សែភាពយន្តនេះបានបង្ហាញច្បាស់អំពីទំនាក់ទំនងរវាងលោកប្រធាន Souphanouvong និងវៀតណាម ការរួមវិភាគទានរបស់លោកក្នុងបដិវត្តន៍របស់វៀតណាមនិងឡាវ។ ស្ថានីយ៍ទូរទស្សន៍ឡាវនឹងបញ្ចាំងខ្សែភាពយន្តនេះក្នុងឱកាសរំលឹកខួបកំណើតរបស់លោកប្រធាន Souphanouvong៕

បកប្រែដោយ Thuy Anh