leftcenterrightdel
កម្មាភិបាល​ចំ​នួន២៣០​នាក់​​នៃ​ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​នឹង​ចូល​រួម​ក្នុង​វគ្គហ្វឹកហ្វឺនអំពីសកម្មភាពកំចាត់មីន (រូបថត៖ nhandan.com. vn)

តាមលោក Nil Christensen ប្រធានទីប្រឹក្សាអំពីសកម្មភាពកំចាត់គ្រាប់មីននៃ UNDP ឲ្យដឹងថា UNDP មានគម្រោងសកម្មភាពកំចាត់គ្រាប់មីននៅ ២០ ប្រទេសលើពិភពលោក។ វគ្គហ្វឹកហ្វឺននេះនឹងជួយដល់កម្មាភិបាល និងយុទ្ធជនស្វែងយល់អំ​ពីវិធីសាស្រ្តថ្មីក្នុងការកំចាត់គ្រាប់មីនដើម្បីអនុវត្តនៅវៀតណាម។ លោក "Nil Christensen  ឲ្យដឹងទៀតថា វគ្គហ្វឹកហ្វឺននេះជាផ្នែកមួយនៃគម្រោង "កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េខាងត្បូងក្នុងការដោះស្រាយផលវិបាកដោយគ្រាប់បែក គ្រាប់មីន ដែលបន្សល់ពីសម័យសង្គ្រាម" ។ គម្រោងនេះនឹងត្រូវបានអនុវត្តក្នុងរយៈពេល ៣ ឆ្នាំ (2018-2020) ដើម្បីដោះស្រាយរាល់ផលប៉ះពាល់ដោយគ្រាប់បែក គ្រាប់មីនដែលបន្សល់ពីសម័យសង្គ្រាម ធានាសុវត្ថិភាពឲ្យប្រជាជននៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅខេត្ត Quang Binh និងខេត្ត  Binh Dinh (ភាគកណ្តាលវៀតណាម) ដែលជាខេត្តទាំងពីនៅមានគ្រាប់បែក គ្រាប់មីនយ៉ាងច្រើនដែលបន្សល់ទុកពីរសម័យសង្គ្រាម ប្រហែល៣០-៤០%នៃទំហំដីធ្លី៕

បកប្រែដោយ Duy Hoan