leftcenterrightdel
លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមមានប្រសាសន៍ក្នុងសន្និសីទ

សន្និសីទឆ្នាំនេះមានវត្តមានរបស់គណៈប្រតិភូថាមពលអូស្ត្រាលី និងតំណាងក្នុងផ្នែកថាមពល វៀតណាម។ សន្និសីទថាមពលមានគោលដៅចែករំលែកបទពិសោធក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម ការយល់ដឹង និងការដោះស្រាយបញ្ហាប្រឈមមុខនៃផ្នែកថាមពល។ រដ្ឋាភិបាលវៀតណាមនឹងឧទ្ទេសនាមអំពីគម្រោងថាមពលធំៗ និងឱកាសសហប្រតិបត្តិការដល់ភាគីអូស្ត្រាលី។ តំណាងអូស្ត្រាលីនឹងចែករំលែកបទពិសោធន៍ និងសមត្ថភាពផ្គត់ផ្គង់របស់អូស្ត្រាលីអំពីធ្យូងថ្មស្អាត ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងគម្រោង ការកែប្រែថ្មីបច្ចេកវិទ្យា។

សន្និសីទថាមពលនៅឆ្នាំនេះបានទទួលស្នងបន្តវេណពីវេទិកាថាមពលវៀតណាម - អូស្ត្រាលីនៅឆ្នាំ២០១៧ បានបង្កើតកិច្ចសន្ទនារវាងស្ថានប័នគ្រប់គ្រងថាមពលអូស្ត្រាលី និងនាយកដ្ឋានថាមពលអគ្គីសនីវៀតណាមសំដៅជួយវៀតណាមទាក់ទាញការវិនិយោគអភិវឌ្ឍថាមពលថ្មីនៅវៀតណាម៕

បកប្រែដោយ Thanh Cong