leftcenterrightdel
លោក Pham Van Linh មានប្រសាសន៍នៅកិច្ចពិភាក្សា

នៅកិច្ចពិភាក្សា លោក Pham Van Linh អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស និងជាអនុប្រធានគណៈកម្មការដឹកនាំព័ត៌មានសម្រាប់ការទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ ប្រទេសនានានៅពិភពលោកបានផ្សព្វផ្សាយរូបភាពជាតិតាមប្រព័ន្ធសារព័ត៌មាន។ នៅវៀតណាម សារព័ត៌មានបានរួមចំណែកធ្វើឲ្យពិភពលោកមានការវាយតំលៃថ្មីចំពោះវៀតណាម។ នៅសព្វថ្ងៃនេះ វៀតណាមត្រូវបានស្គាល់ជាប្រទេសមួយដែលស្រឡាញ់សន្តិភាព ស្ថិរភាពនយោបាយ គោលនយោបាយបរទេសបើកទូលាយ និងកំណើនសេដ្ឋកិច្ចខ្ពស់។

ការផ្សព្វផ្សាយរូបភាពរបស់ប្រទេសជាតិដល់ពិភពលោកគប្បីទទួលបទពិសោធន៍ពីបរទេស និងពង្រីកសមត្ថភាពផ្ទៃក្នុងដើម្បីអភិវឌ្ឍឲ្យស៊ីជម្រៅ និងទូលំទូលាយថែមទៀត៕

បកប្រែដោយ Thuy Anh