leftcenterrightdel
វៀតណាមស្នើឲ្យអាមេរិកគោរពច្បាប់របស់ WTO ស្ដីពីការអនុវត្ដពន្ធសម្រាប់ត្រីត្រា និងត្រីបាសា (រូបថត៖ tuoitre.vn)

យោងតាមការសន្និដ្ឋាននេះ សហគ្រាសនាំចេញត្រីត្រា និងត្រីបាសារបស់វៀតណាមនឹងត្រូវតែបង់ពន្ធប្រឆាំងនឹងការលក់បង្ខូចតំលៃ ពី ២,៣៩ ដុល្លារអាមេរិក ដល់ ៧,៧៤ ដុល្លារអាមេរិកក្នុង១ គីឡូក្រាម សម្រាប់ដំណាក់កាលខាងលើនេះ។ នេះគឺជាកំរិតបង់ពន្ធខ្ពស់និងប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញត្រីត្រា និងត្រីបាសារបស់វៀតណាមទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយសមាគមកែច្នៃ និងនាំចេញផលិតផលជល ផលរបស់វៀតណាម(VASEP) និងបណ្ដាសហគ្រាសនាំចេញរបស់វៀតណាម ស្ដីពីការផ្លាស់ប្ដូរព័ត៌មាន និងលើកឡើងជាមតិយោបល់ជាមួយស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មស្នើឲ្យភាគីសហរដ្ឋអាមេរិកធ្វើការពិនិត្យ និងកែសម្រួលឡើងវិញនូវកំរិតពន្ធចំពោះសហគ្រាស​វៀតណាមដោយឈរលើគោលការណ៍សត្យានុម័ត និងគោរពច្បាប់របស់ WTO៕

បកប្រែដោយ Pham Diep