leftcenterrightdel
ថ្នាក់​ដឹក​នាំ​​មន្ទី​ពេទ្យ​យោ​ធា​ ១៧៥​ និង​ក្រុម​អ្នក​ជំ​នាញ​ការ​​ប្រទេសអាល្លឺម៉ង់

ភាគីទាំងពីបានផ្លាស់ប្តូរយោបល់ទៅលើខ្លឹមសារជាច្រើនក្នុងការជួយឧបត្ថម្ភគ្នាអំពីជំនាញ ហើយបានឯកភាពចុះហត្ថលេខាលើអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការព្យាបាលរបួស និងកែរាងកាយ។ លោកសាស្រ្តាចា្យ Josten បានវាយតំលៃខ្ពស់ចំពោះការព្យាបាលរបួស និងកែរាងកាយនៅមន្ទីពេទ្យយោធា១៧៥ និងការដាក់ចេញទិសដៅអភិវឌ្ឍន៍លើការព្យាបាលរបួស និងកែរាងកាយដូច​ជា​ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ​និង​ទទួលយកបច្ចេកទេសព្យាបាលដ៏ជឿនលឿនលើពិភពលោក។ ក្នុងឧកាសនេះដែរ ក្រុមអ្នកជំនាញការបានចូលរួមក្នុងសកម្មភាពមួយចំនួនដូចជា ពិនិត្យ និងផ្តល់យោបល់អោយអ្នកជំងឺរងរបួសនិងមានជំងឺដែលទាក់ទងនឹងទ្រនុងឆ្អឹងខ្នង ហើយ​រៀបចំការហ្វឹកហ្វឺនអំពីជំនាញ និង​ចែករំលែកបទពិសោធន៍ក្នុងការ​ជួយសង្គ្រោះបន្ទាន់ជាដើម៕

បកប្រែដោយ Duy Hoan