leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបលោក Xiong Bo

ក្នុងជំនួប លោក Ngo Xuan Lich បានអបអរសាទរលោក Xiong Bo ចំពោះការទទួលបេសកកម្មថ្មី និងបញ្ជាក់ថា នៅពេលកន្លងមក ទំនាក់ទំនងលើវិស័យការពារជាតិបានក្លាយទៅជាសសរស្តម្ភនៃទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងចិន។ លោកជឿជាក់ថា ក្នុងឋានៈរបស់ខ្លួន លោក Xiong Bo នឹងបន្តរួមវិភាគទានដ៏សំខាន់ក្នុងការជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយដោយឡែក។

លោក Xiong Bo បានបញ្ជាក់ថា ក្នុងឋានៈរបស់ខ្លួន នឹងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីជម្រុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាមនិងចិន រួមមានវិស័យការពារជាតិផងដែរ៕

បកប្រែដោយ Thuy Anh