leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពឥណ្ឌា ជួបសំណេះសំណាលជាមួយនាយទាហានវ័យក្មេងនៃកងកម្លាំងប្រដាប់អាវុធទីក្រុងហូជីមិញ។

 

សកម្មភាពទាំងនេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបសំណេះសំណាលរបស់គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពឥណ្ឌានៅ​វៀត​ណាម។ ក្នុងឱកាសនេះ នាយទាហានវ័យក្មេងរបស់ភាគីទាំងពីរបានស្តាប់ពីការឧទ្ទេសនាមជាទូទៅអំពីវប្បធម៌ ប្រវត្តិសាស្ត្រជាប្រពៃណីក្នុងការតស៊ូដណ្តើមឯករាជ្យជាតិរបស់ប្រទេសនិមួយៗ និងសភាពការណ៍នយោបាយ សេដ្ឋកិច្ច យោធាក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរបញ្ហាមួយចំនួនដែលភាគីទាំងពីរមានការចាប់អារម្មណ៍ដូចគ្នា រួមចំណែកជំរុញការយល់ដឹង និងរឹតបន្តឹងចំណងសាមគ្គីភាពរវាងជំនាន់វ័យក្មេងរបស់ប្រទេសទាំងពីរផងដែរ៕

បកប្រែដោយ Huyen Trang