នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជឿជាក់ថា ជោគជ័យនៃកិច្ចប្រជុំនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងមីយ៉ាន់ម៉ា។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់មីយ៉ាន់ម៉ាក្នុងការលើកកម្ពស់ដំណើរការសន្តិភាព និងការផ្សះផ្សាជាតិ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិមីយ៉ាន់ម៉ា លោក U Kyaw Tin (រូបថត៖ vnanet.vn)

 

លោករដ្ឋមន្ត្រី U Kyaw Tin បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងវៀតណាមកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយក្នុង​ឱកាស​នេះ​លោកក៏បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី  Nguyen Xuan Phuc អំពីលទ្ធផលល្អនៃកិច្ចប្រជុំនេះដែរ។ លោករដ្ឋមន្ត្រី U Kyaw Tin បានវាយតំលៃថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតកនៅ​ឆ្នាំ១៩៧៥មក ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងជាបន្តបន្ទាប់តាមរយៈដំ​ណើរ​ទស្សនកិច្ចរបស់​ថ្នាក់​ដឹក​នាំ​​​នៃភាគីទាំងពីរ។ ទន្ទឹមនឹងនោះ ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាង​ប្រទេសទាំងពីរក៏​បានអភិវឌ្ឍយ៉ាងខ្លាំងផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹងបន្តគាំទ្រមីយ៉ាន់ម៉ាក្នុងវេទិកាពហុភាគី ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាពិសេសក្នុងឆ្នាំដែលប្រទេសវៀតណាមធ្វើជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២០-២០២១។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc សង្ឃឹមថា លោករដ្ឋមន្ត្រី U Kyaw Tin នឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងបណ្ដាប្រទេសអាស៊ានផងដែរ។

បកប្រែដោយ Thanh Cong