leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ថតរូបជាអនុស្សាវរីយ៍ជាមួយប្រតិភូ

 

នៅជំនួបនេះ លោកវរសេនីយ៍ឯកបំរុង Nguyen Dinh Duc ប្រធានគណៈកម្មការសហជីពកងទ័ពបានជម្រាបជូនលោកអគ្គលេខាបក្សអំពីស្នាដៃដែលលេចធ្លោក្នុងការចលនាកម្មករ និងរាល់សកម្មភាពរបស់សហជីពនៅស្ថាប័ន អង្គភាព សហគ្រាសនៃកងទ័ពក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។

លោក Nguyen Phu Trong  បានកត់សរសើរចំពោះរាល់លទ្ធផលដែលអង្គការសហជីពកងទ័ពសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ លោកអគ្គលេខាបក្សសង្ឈឹមថា កងទ័ពទាំងមូលគួរតែបន្ដបំពេញការងារអប់រំនយោបាយ សតិអារម្មណ៍ កសាងជួរកម្មាភិបាល បុគ្គលិកក្នុងកងទ័ពមានលទ្ធភាពនយោបាយរឹងមាំ ស្មោះត្រង់ជាមួយបក្ស មាតុភូមិ និងប្រជាជនជាដាច់ខាត និងសម្រេចបានល្អនូវភារកិច្ចដែលបានប្រគល់ជូន។ កម្មាភិបាល និងសមាជិកសហជីពកងទ័ពត្រូវតែតស៊ូប្រឆាំងនឹងរាល់អំពើពុករលួយ ខ្ជះខ្ជាយ ហើយនិងប្រុងប្រយ័ត្ន និងតស៊ូប្រឆាំងនឹងរាល់ឧបាយកល "បម្រែបម្រួលដោយសន្ដិភាវូបនីយកម្ម"។

លោកអគ្គលេខាបក្សស្នើឲ្យអង្គភាពកងទ័ពត្រូវពង្រីកថែមទៀតនូវតួនាទីរបស់អង្គការសហជីព និងផ្ដោតទៅលើការសាមគ្គីក្នុងជួរកម្មាភិ​បាល សមាជិកសហជីព និងបុគ្គលិក ព្រមទាំងជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិ​ រួមចំណែកក្នុងការអនុវត្ដប្រកបដោយជោគជ័យនូវភារកិច្ចកសាង និងការពារមាតុភូមិក្នុងស្ថានការណ៍ថ្មី៕

បកប្រែដោយ Thanh Cong