leftcenterrightdel
ប៉ូលីសហៃទី រឹតបន្តឹងសន្តិសុខនៅទីក្រុង Port-au-Prince ថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២៤ ។ រូបថត៖ AFP/TTXVN

ក្រុមប្រឹក្សាអន្តរកាលកំពុងបញ្ចប់ដំណាក់កាលចុងក្រោយនៃការរៀបចំ និងប្រតិបត្តិការ រួមទាំងកិច្ចព្រមព្រៀងនយោបាយ ប្រកប​ដោយតម្លាភាពរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តផែនការសកម្មភាពច្បាស់លាស់ ក្នុងការស្តារសណ្តាប់ធ្នាប់និងលទ្ធិប្រជាធិប​តេយ្យឡើងវិញ ដោយធានាសន្តិសុខសម្រាប់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងរៀបចំការបោះឆ្នោតដោយសេរី និងអនុវត្តកំណែទម្រង់ចាំបាច់។

ទីភ្នាក់ងារបណ្តោះអាសន្ននេះក៏បានឲ្យដឹងថា ខ្លួនបានបង្កើតលក្ខណៈវិនិច្ឆ័យ និងយន្តការសម្រាប់ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី និងតែងតាំងនាយករដ្ឋមន្ត្រីថ្មី។ នៅពេលដែលរបបនេះត្រូវបានអនុវត្តនាយករដ្ឋមន្ត្រីហៃទីបច្ចុប្បន្ន លោក Ariel Henry នឹងលាលែងពីតំណែង៕

តាម vovworld.vn