leftcenterrightdel
សន្និសីទជំរុញ វិនិយោគនៅខេត្ត Binh Dinh ឆ្នាំ ២០២៤ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៩ មិនា ខាងមុខ 

សន្និសីទនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពក្នុងសប្តាហ៍ Amazing Binh Dinh Fest 2024 (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែមីនា)។ សន្និសីទជំរុញវិនិយោគខេត្ត Binh Dinh ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទខេត្ត Binh Dinh នៅទីក្រុង Quy Nhon ដោយមានការចូលរួមពីប្រតិភូជាង ១ ០០០ នាក់ និងសាហគ្រាសប្រមាណ ៥០០ អង្គភាព។

សន្និសីទនេះមានសកម្មភាពដូចជា៖ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ដំណាក់កាល ២០២៤ - ២០២៨ រវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ជាមួយគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រុមហ៊ុនភាគហ៊ុន Binh Dinh F1; ប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងអនុស្សរណៈយោគយល់គ្នាដល់វិនិយោគិនចំនួន ៦ ជាដើម៕

តាម vovworld.vn