leftcenterrightdel
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ (រូបថត៖ VOV)

តាមគម្រោងកម្មវិធី ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នឹងចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាធិការ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith និងជួបសន្ទនាទ្វេភាគីជាមួយសមភាគីឡាវ លោក Sonexay Siphandone ដើម្បីពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ បន្ទាប់ពីកិច្ចប្រជុំ ភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។ ក្នុងពេលដែលនៅប្រទេសឡាវ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នឹងអញ្ជើញជួបជាមួយប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា សមាជិកក្លឹបធុរកិច្ចកម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវផងដែរ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

តាម vovworld.vn