កាលពីម្សិលមិញ (ថ្ងៃទី ៤ ខែសីហា) សេវាកម្មថែទាំសុខភាពសំខាន់ៗនៅក្នុងរដ្ឋចំនួន ៥ របស់សហរដ្ឋអាមេរិកត្រូវអាក់ខានដោយសារតែផលប៉ះពាល់នៃការវាយប្រហារតាមអុីនធឺណិតលើប្រព័ន្ធកុំព្យូទ័ររបស់មន្ទីរពេទ្យ។ ឧប្បត្តិហេតុសុវត្ថិភាពទិន្នន័យបានកើតឡើងនៅឯកន្លែងព្យាបាលដែលគ្រប់គ្រងដោយ Prospect Medical Holdings ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា។ ក្រុមហ៊ុននេះគ្រប់គ្រង និងដំណើរការសម្រាប់មន្ទីរពេទ្យចំនួន ១៦ កន្លែង និងគ្លីនិកជាង ១៦៥ កន្លែងនិងមូលដ្ឋានព្យបាលជំងឺនៅតាមរដ្ឋចំនួន ៥ រូមមាន California, Texas, Connecticut, Rhode Island និង Pennsylvania។ ការវាយប្រហារតាមអុីនធឺណិតបានបង្ខំឱ្យបន្ទប់សង្គ្រោះបន្ទាន់មួយចំនួនត្រូវបិទ ហើយរថយន្តសង្គ្រោះត្រូវបានបង្វែរទៅកន្លែងពេទ្យផ្សេងទៀត។
ការវាយប្រហារតាមអុីនធឺណិត និងឧក្រិដ្ឋកម្មឌីជីថលកំពុងកើនឡើងនៅក្នុងសហរដ្ឋអាមេរិក។ សំដៅពង្រឹងសន្តិសុខតាមអុីនធឺណិត នាខែមីនា សេតវិមានបានប្រកាសយុទ្ធសាស្ត្រសន្តិសុខតាមអុីនធឺណិតថ្មី ក្នុងនោះដាស់តឿនដល់ការអនុម័តលើច្បាប់តឹងរ៉ឹងសម្រាប់សកម្មភាពសន្តិសុខអុីនធឺណិតបច្ចុប្បន្ន៕
តាម vovworld.vn
Type the code from the image