រុស្ស៊ីអះអាងសារជាថ្មីពីគោលជំហរលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ
នាថ្ងៃទី ២ ខែសីហា វិមានក្រឹមឡាំងបានអះអាងសារជាថ្មីនូវគោលជំហររបស់ខ្លួនលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ តាមនោះ រុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងភ្លាមមួយរំពិក នៅពេលដែលអ្វីដែលជាប់ទាក់ទងនឹងទីក្រុងម៉ូស្គូត្រូវបានអនុវត្តរួចរាល់។
សេចក្តីប្រកាសនេះត្រូវបាននាំចេញដោយលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង នាមួយថ្ងៃបន្ទាប់ពីលោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា មានសញ្ញាដែលបង្ហាញថា រុស្ស៊ីទំនងជាបានចាប់អារម្មណ៍ក្នុងការវិលត្រឡប់មកពិភាក្សាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅ។ អ្នកនាំពាក្យលោក Peskov បានសង្កត់ធ្ងន់ថា លោក Putin ប្រធានាធិបតីរុស្ស៊ី បានប្រកាសម្តងហើយម្តងទៀតថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់ទៅកិច្ចព្រមព្រៀងភ្លាមមួយរំពិក ដរាបណាផ្នែកដែលទាក់ទងនឹងរុស្ស៊ីត្រូវបានអនុវត្ត។ ទោះយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះវាមិនត្រូវបានអនុវត្តនោះទេ។
នាថ្ងៃដដែលនោះ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីទួរគីលោក Recep Tayyip Erdogan។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក Erdogan បានសង្កត់ធ្ងន់ថា ទួរគីនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ពិព្រោះការផ្អាកគំនិតផ្តួចផ្តើមនេះ មិនផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ។ រីឯខ្លួនវិញ លោក Putin បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីត្រលប់ទៅកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិវិញភ្លាមៗបន្ទាប់ពីលោកខាងលិចបានបំពេញកាតព្វកិច្ចទាំងអស់ដែលបានចុះហត្ថលេខាជាមួយរុស្ស៊ីនៅក្នុងកិច្ចព្រមព្រៀងផងនេះ៕
តាម vovworld.vn