ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ  មេដឹកនាំនៃតំបន់ទាំងពីរពិភាក្សាលើប្រធានបទជាច្រើន សំដៅបង្កើនថែមទៀតនូវទំនាក់ទំនងភាពជាដៃគូ EU-CELAC រួមមាន៖ បង្កើនកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគី សន្តិភាព និងស្ថិរភាពក្នុងតំបន់ ពាណិជ្ជកម្ម និងវិនិយោគ ការស្តារសេដ្ឋកិច្ចឡើងវិញ កិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ សិក្សាស្រាវជ្រាវនិងនវានុវត្តន៍ យុត្តិធម៌ និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋ។

leftcenterrightdel
កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប - CELAC (រូបថត៖ vnanet.vn)

ដោយបានបង្កើតឡើងតាំងពីឆ្នាំ ២០១០ CELAC គឺជាប្លុកតំបន់ដែលមានប្រទេសអាមេរិកឡាទីនចំនួន ៣៣ និងការាបៀន ដោយមានគោលបំណងតភ្ជាប់ប្រទេសទាំងនេះដើម្បីបង្កើនកិច្ចសន្ទនានយោបាយ និងសមាហរណកម្មសង្គម-វប្បធម៌ក្នុងតំបន់ លើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងមូល។

EU គឺជាវិនិយោគិនបរទេសធំបំផុតនៅតំបន់អាមេរិកឡាទីន និងការាបៀន ហើយតម្លៃពាណិជ្ជកម្មរវាងតំបន់ទាំងពីរសម្រេចបាន ៣០០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២២៕

តាម vovworld.vn