leftcenterrightdel
ទិដ្ឋភាពនៃការចរចា (រូបថត៖ AFP/VNA)

កាលពីថ្ងៃទី៥ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានផ្សាយថា ក្រុមមន្ត្រីអ៊ីរ៉ង់ រួមជាមួយសហរដ្ឋអាមរិកមានជំនួបដោយប្រយោលនាថ្ងៃដដែល តាមរយៈការសម្របសម្រួលរបស់សហភាពអឺរ៉ុប (EU) ក្នុងក្របខណ្ឌនៃការចរចាជុំទី ៨ នៅទីក្រុងវីយែន (អូទ្រីស) សំដៅស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញ ដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)។ ទោះយ៉ាងណាក៏ដោយ ភាគីទាំងពីរមិនបានធ្វើសម្បទានគ្នាឡើយ។

ក្នុងសេចក្តីប្រកាសមួយនៅលើបណ្ដាញសង្គម Twitter ប្រធានក្រុមចរចារបស់អ៊ីរ៉ង់ លោក Ali Bagheri Kani បានចាត់ទុកថា សហរដ្ឋអាមេរិកចាំបាច់ត្រូវបង្ហាញពី "ភាពចាស់ទុំ និងការទទួលខុសត្រូវ"។

អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃដដែលអ្នកនាំពាក្យគណៈកម្មការអឺរ៉ុបលោក Peter Stano បានអំពាវនាវឱ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកអនុវត្តន៍ការខិតខំប្រឹងប្រែងចុងក្រោយ សំដៅជួយស្រោចស្រង់ JCPOA ។ លោកបានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវធ្វើការសម្រេចយ៉ាង “ច្បាស់លាស់ និងដាច់ខាត” ព្រមទាំងសម្តែង​ក្ដីសង្ឃឹមថា បណ្ដាការចរចានឹងនាំមកនូវលទ្ធផលផងដែរ៕

តាម vovworld.vn