ប្រទេសតួកគីគាំទ្រហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិកណាតូ
នាថ្ងៃទី ២៨ មិថុនា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan មានកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសស៊ុយអែត ហ្វាំងឡង់ និងអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ចាប់ពីថ្ងៃទី ២៨ -៣០ ខែមិថុនា។