នៅក្នុងសុន្ទរកថាទទួលដំណែង លោកប្រធានាធិបតី Yoon បានលើកឡើងពីបញ្ហាប្រឈមនានាដែលប្រទេសកូរ៉េខាងត្បូង និងពិភពលោកកំពុងប្រឈមមុខ ដូចជាជំងឺរាតត្បាតកូវីដ ១៩ វិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងការប្រែប្រួលអាកាសធាតុជាដើម។ លោក Yoon បាននិយាយថា ការបែកបាក់គ្នានិងជម្លោះនៅក្នុងសង្គមកូរ៉េខាងត្បូងកំពុងរារាំង និងកាត់បន្ថយសក្តានុពលអភិវឌ្ឍន៍របស់ប្រទេសនេះ។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា រដ្ឋាភិបាលថ្មីនឹងផ្តល់អាទិភាពដល់ការរួបរួមរបស់ប្រជាពលរដ្ឋទាំងមូល ដឹកនាំប្រទេសឆ្លងកាត់វិបត្តិនានា ដើម្បីសម្រេចបាននូវកំណើនយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។

leftcenterrightdel
ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក Yoon Suk-yeol បានស្បថចូលកាន់តំណែងនៅទីក្រុងសេអ៊ូល នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ (រូបថត៖ AFP/vnanet.vn)

លោកប្រធានាធិបតី Yoon ក៏បានសង្កត់ធ្ងន់លើតម្លៃនៃសន្តិភាព ប៉ុន្តែបានអះអាងថា មិនស្វែងរកសន្តិភាពដោយគ្រាន់តែជៀសវាងសង្គ្រាមនោះទេ ប៉ុន្តែផ្ទុយទៅវិញត្រូវមានសន្តិភាពរឹងមាំជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយវិបុលភាព។

គួរកត់សម្គាល់ថា ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីបានស្នើឱ្យស្តារសេដ្ឋកិច្ចកូរ៉េខាងជើងឡើងវិញជាមួយនឹង “ផែនការដ៏ក្លាហាន” មួយ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវភាពរបស់ប្រជាជនកូរ៉េខាងជើង ប្រសិនបើប្រទេសនេះអនុវត្តន៍ជំហាននីមួយៗ ក្នុងការលុបបំបាត់នុយក្លេអ៊ែ៕

តាម vovworld.vn