នាថ្ងៃទី១៧ ខែតុលា ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថា នាវាចម្បាំង HMAS Anzac របស់កងនាវាចរភូមិន្ទអូស្រ្តាលីនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ ថ្ងៃ។  នៅក្នុងសេចក្តីជូនដំណឹង អូស្ត្រាលីបានសម្តែងនូវសេចក្តីរីករាយនៅពេលដែលខ្លួនបានចាប់ផ្តើមសកម្មភាពសហប្រតិបត្តិការសំខាន់ៗនៅក្នុងតំបន់។

leftcenterrightdel
នាវាចរភូមិន្ទអូស្រ្តាលីនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា (រូបថត៖ ស្ថានទូតអូស្ត្រាលី)

នាវាចម្បាំងរបស់អូស្ត្រាលីនឹងបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុចាប់ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ ក្នុងក្របខ័ណ្ឌសកម្មភាពនៃនាវាបញ្ជាការ Indo-Pacific Endeavour 2021(IPE21)។ នេះជាដំណើរទស្សនកិច្ចរបស់កងនាវាចរភូមិន្ទអូស្រ្តាលី លើកដំបូងមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ មក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីអូស្ត្រាលីនឹងផ្តល់សម្ភារៈការពារផ្ទាល់ខ្លួន (PPE) និងសម្ភារៈវេជ្ជសាស្រ្តទាក់ទងនឹងជំងឺកូវីដ-១៩ មួយចំនួនទៀត ជូនដល់ខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាក៏បានបញ្ជាក់ផងដែរថា៖ « ដំណើរទស្សនកិច្ចនេះ នឹងផ្តល់ឱកាសសម្រាប់យើង ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកជាក់ស្តែងរបស់យើង  និងផ្លាស់ប្តូរយោបល់អំពីសន្តិភាព និងសន្តិសុខ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ»៕

បកប្រែដោយ Huyen Trang