leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសម្ដែងនូវការព្រួយបារម្ភរបស់ប្រទេសទាំងឡាយ ចំពោះការវិវឌ្ឍន៍នាពេលថ្មីៗនៅក្នុងប្រទេសសូម៉ាលី ដែលអាចធ្វើឲ្យដំណើរការបោះឆ្នោតជួបការលំបាក។ លោកឯកអគ្គរដ្ឋទូតស្នើឲ្យភាគីពាក់ព័ន្ធទាំងឡាយគប្បីផ្តោតទៅលើផលប្រយោជន៍របស់ប្រទេសសូម៉ាលី ក្នុងការអនុវត្តដំណើរការនយោបាយ ដែលដឹកនាំដោយប្រទេសសូម៉ាលី។ វៀតណាមអំពាវនាវឲ្យភាគីទាំងពីរគ្រប់គ្រងរាល់សកម្មភាពដែលអាចបង្កភាពស្មុគស្មាញដល់ស្ថានការណ៍នៅក្នុងប្រទេសសូម៉ាលីនិងតំបន់ ហើយអំពាវនាវរដ្ឋាភិបាលសហព័ន្ធសូម៉ាលី និងរដ្ឋទាំងឡាយរៀបចំឡើងវិញនូវកិច្ចសន្ទនា និងខិតខំថែមទៀត ដើម្បីទទួលបានការឯកភាពនយោបាយ ស្ដីពីការរៀបចំការបោះឆ្នោត ដោយយោងលើកិច្ចព្រមព្រៀងនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០៕

បកប្រែដោយ Thanh Cong