leftcenterrightdel
វេទិកា Boao  (BFA) ២០២១ (រូបថត៖ vnanet.vn)

ក្នុងរបាយការណ៍ស្ដីពីយថាទស្សន៍សេដ្ឋកិច្ចអាស៊ីនោះ BFA បានដកស្រង់ទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដោយបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៅអាស៊ីក្នុងឆ្នាំ ២០២១ អាចសម្រចបានយ៉ាងហោចណាស់ ៦.៥%។ នេះគឺជាតួរលេខគួរឲ្យកត់សម្គាល់បើប្រៀបធៀបនឹងការធ្លាក់ចុះ ១.៧% កាលពីឆ្នាំមុន។ យោងតាម BFA ក្នុងឆ្នាំនេះ តំបន់អាស៊ីខាងត្បូងនឹងទទួលបានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅទ្វីបអាស៊ីសម្រេចបាន ៩.៧% ខណៈតំបន់អាស៊ីបូព៌ានឹងសម្រេចបានកំណើន ៦.៥%។ បណ្ដាវិធានការណ៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពក៏ដូចជាការស្តារឡើងវិញនូវប្រតិបត្តិការផលិតកម្មនៅចិន និងកូរ៉េខាងត្បូងគឺជាកត្តាសំខាន់ដែលនាំឱ្យមានយថាទស្សន៍កំណើនសេដ្ឋកិច្ចវិជ្ជមានរបស់អាស៊ីក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះ របាយការណ៍ស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ BFA បានវាយតម្លៃថា នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ នោះ បណ្តាប្រទេសនៅអាស៊ីបានពង្រឹងប្រព័ន្ធថែរក្សាសុខភាព រក្សាខ្សែសង្វាក់ផ្គត់ផ្គង់សកលប្រកបដោយស្ថិរភាព និងនាំមុខគេក្នុងការស្ដារពាណិជ្ជកម្ម និងវិនិយោគ៕

តាម vovworld.vn