leftcenterrightdel
យន្តហោះហ្វឺកហ្វឹន M-346 (រូបថត៖ រ៉យទ័រ)

យោងតាមសេចក្តីប្រកាសបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះរួមមានកិច្ចសន្យាសាងសង់និងបើកសាលាហ្វឺកហ្វឹនការហោះហើរ សម្រាប់កងទ័ពអាកាសក្រិកក្នុងរយៈពេល ២២ ឆ្នាំ ដែលមានតម្លៃ ១,៦៥ ពាន់លានដុល្លារ។ សាលាហ្វឺកហ្វឹនការហោះហើរនេះត្រូវ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មការពារជាតិ Elbit Systems របស់អ៊ីស្រាអែលកសាង និងដំណើការតាមគំរូសាលាហ្វឺកហ្វឹនការហោះហើររបស់ប្រទេសមជ្ឈឹមបូព៌ានេះ។ កិច្ចសន្យានេះក៏រួមមានកញ្ចប់ម៉ៅការផ្គត់ផ្គង់យន្តហោះហ្វឺកហ្វឹន M-346 ចំនួន ១០ គ្រឿង ដែលត្រូវបានក្រុមហ៊ុន Leonardo របស់ អ៊ីតាលី រចនាឡើង ព្រមទាំងជួយគាំទ្រក្រិក ធ្វើឱ្យប្រសើរឡើងនូវប្រភេទយន្តហោះ T-6 ផ្តល់គំរូបណ្តុះបណ្តាល និងការដឹកជញ្ជូន។ កិច្ចសន្យានេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិរវាងក្រិកនិងអ៊ីស្រាអែលដែលត្រូវបានរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរចុះហត្ថលេខា ហើយត្រូវបានរដ្ឋសភាក្រិកអនុម័តផងដែរ៕

តាម vovworld.vn