leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំប្រកាសការអនុម័តសេចក្តីសម្រេចចិត្តលេខ ២៥៧០ និង ២៥៧១ (រូបថត៖ vnanet.vn)

នៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបំពេញកាតព្វកិច្ចលើសន្ធិសញ្ញាអន្តរជាតិស្តីពីការប្រឆាំងនឹងការរីកសាយភាយសព្វាវុធនិងការរំសាយសព្វាវុធប្រល័យលោក។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា អង្គការកតិកាសញ្ញានិងអង្គការអន្តរជាតិទាំង​ឡាយគួរតែធ្វើប្រតិបត្តិការស្របតាមច្បាប់អន្តរជាតិ ធានានូវលក្ខណៈសត្យានុម័ត មិនលំអៀង ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិនិងគាំទ្រប្រទេសជាសមាជិកក្នុងការបំពេញកាតព្វកិច្ច។

លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានបន្ថែមថា ដើម្បីប្រតិបត្ដិការបានល្អ បុគ្គលិកនៃអង្គការអន្តរជាតិត្រូវតែឆ្លើយតបបទដ្ឋានផ្នែកជំនាញ សីលធម៌ និងចំណេះដឹងអំពីស្ថានភាពតំបន់ តាមរយៈនោះ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រទេសកំពុងអភិវឌ្ឍមានអ្នកតំណាងធ្វើការនៅអង្គការទាំងនោះជាច្រើនថែមទៀត៕

បកប្រែដោយ Pham Diep