leftcenterrightdel
អាមេរិកគំរាមកំហែងប្រទេសនានាដែលមិនអនុវត្តន៍បទដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ (រូបថត៖ REUTERS)

នាថ្ងៃទី ២០ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានប្រកាសថា បទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ ដែលនឹងផុតកំណត់នៅខែតុលាឆ្នាំក្រោយ គឺនៅតែមានសុពលភាពដដែល ហើយអាមេរិកនឹងធ្វើឲ្យមានផលវិបាកប្រសិនបើប្រទេសជាសមាជិកអង្គការសហប្រជាជាតិមិនអនុវត្តបទដាក់ទណ្ឌកម្មនេះ។

សូមបញ្ជាក់ថា នាថ្ងៃទី ១៦ ខែកញ្ញា អ៊ីរ៉ង់បានអំពាវនាវដល់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៃអង្គការសហប្រជាជាតិ ពិចារណាលើកិច្ចប្រឹងប្រែងរបស់ទីក្រុងតេអេរ៉ង់ ដើម្បីលុបចោលបទដាក់ទណ្ឌកម្មរបស់អាមេរិកទាក់ទងនឹងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ ជាមួយគ្នានេះដែរ អ៊ីរ៉ង់បានចាត់ទុកថាសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនគឺកំពុងបំផ្លាញសេដ្ឋកិច្ចជាតិរបស់ប្រទេសមជ្ឈឹម​បូព៌ានេះ ក៏ដូចជាបំផ្លាញជីវិតមនុស្សរាប់លាននាក់ទៀតផង៕

តាម vovwowrld.vn