leftcenterrightdel
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo

នៅលើទំព័រ Twitter ផ្ទាល់ខ្លួន ប្រមុខការទូតអាមេរិកបានបញ្ជាក់ថា៖ “សហរដ្ឋអាមេរិកគាំទ្រមេដឹកនាំអាស៊ានទាំងអស់នៅពេលមានការឯកភាពគ្នាថា ជម្លោះនៅសមុទ្រខាងកើតត្រូវតែដោះស្រាយស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ផងដែរ។ ចិនមិនអាចចាត់ទុកសមុទ្រខាងកើតថាជារបស់ខ្លួនទេ។ យើងនឹងនិយាយបន្ថែមទៀតអំពីមូលបទនេះ នាពេលឆាប់ៗនេះ”។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដែលប្រារព្ធធ្វើឡើងនាថ្ងៃទី ២៦ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ពីសារសំខាន់នៃការថែរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថេរភាព សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងធានាថា សមុទ្រខាងកើតជាតំបន់សមុទ្រសន្តិភាព ស្ថិរភាពនិងវិបុលភាព។

មេដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងយ៉ាងឆាប់ៗនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដោយអនុលោមតាមច្បាប់អន្ដរជាតិ រួមទាំង UNCLOS 1982 ផងដែរ៕

តាម vovworld.vn