leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានអាស៊ាន SOM នៃប្រទេសឡាវ លោក Thongphane Savanphet (រូបថត៖ vnanet.vn)

វៀតណាមបានដាក់ចេញគំនិតផ្តួចផ្តើមផ្សេងៗ ស្តីពីវិធីភ្ជាប់គ្នាដើម្បីរៀបចំកិច្ចប្រជុំគ្រប់លំដាប់ថ្នាក់ សម្រាប់ភាគីនានាការពារនិងដោះស្រាយផលប៉ះពាល់នៃជំងឺ Covid-19។ ក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំរបស់វៀតណាម ទោះបីមានការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ ប៉ុន្តែកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូក ៣ កិច្ចប្រជុំអាស៊ានជាមួយបណ្តាប្រទេសជាដៃគូ នៅតែប្រព្រឹត្តទៅជាធម្មតា។ កិច្ចប្រជុំទាំងឡាយ ត្រូវបានរៀបចំឡើងសំដៅផ្លាស់ប្តូរបទពិសោធន៍ក្នុងការទប់ស្កាត់ និងពុះពារជំនះនូវផលវិបាកបង្កឡើងដោយជំងឺ Covid-19។ អាស៊ានក៏បានបង្កើតយន្តការនៃការផ្លាស់ប្តូរ និងពិគ្រោះយោបល់គ្នាទៅវិញទៅមក ដើម្បីរៀបចំការអនុវត្តកិច្ចព្រមព្រៀងនានារបស់ថ្នាក់ដឹកនាំអាស៊ាន រដ្ឋមន្ត្រីអាស៊ាន ក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការរបស់ប្លុកជាមួយបណ្តាប្រទេសដៃគូ។

លោកអនុរដ្ឋមន្រ្តី Thongphane Savanphet បានកោតសរសើរចំពោះប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតប”  ដែលលើកឡើងដោយប្រធានអាស៊ាន ព្រមទាំងបញ្ជាក់ថា ប្រធានបទនេះ សមស្របយ៉ាងខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន។ លោកអនុរដ្ឋមន្រ្តី Thongphane Savanphet ក៏បានសម្តែងនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់វៀតណាម អាស៊ាននឹងសហការជាមួយគ្នាដើម្បីឆ្ពោះទៅរកភាពជោគជ័យ ហើយឡាវនឹងគាំទ្រវៀតណាម ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន៕

បកប្រែដោយ Huyen Trang