កិច្ចប្រជុំនេះបានធ្វើឡើងតាមប្រព័ន្ធវីដេអូដោយមានការចូលរួមពីលោក Stephen Mathias ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគតិយុត្ត; លោកចៅក្រម Carmel Agius  ប្រធានយន្តការដោះស្រាយ​រឿង​ហេតុ​​នៅ​សេស​សល់​​​របស់តុលាការអន្តរជាតិ; លោកព្រះរាជអាជ្ញា Serge Brammertz និងបណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ។

ឧបការីអគ្គលេខាធិការ លោក Stephen Mathias បានវាយតម្លៃខ្ពស់ចំពោះស្មារតីសហប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់របស់ក្រុមការងារក្នុងការពិនិត្យឡើងវិញនូវប្រតិបត្តិការរបស់យន្តការ និងការគាំទ្រយន្តការដើម្បីបំពេញមុខងារដែលបានកំណត់តាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ។

លោកចៅក្រម Carmel Agius និងលោកព្រះរាជអាជ្ញា Serge Brammerts បានរាយការណ៍ទៅក្រុមការងារ អំពីការអនុវត្តយន្តការក្នុងរយៈពេល ៦ ខែកន្លងមក ដោយផ្តោតលើវឌ្ឍនភាព និងពេលវេលារំពឹងទុកដើម្បីបញ្ចប់ការវិនិច្ឆ័យ វិធានការដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់យន្តការ ជំនះលើផលប៉ះពាល់នៃរោគរាតត្បាត Covid-19 និងគាំទ្រស្ថាប័នយុត្តិធម៌ជាតិ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានក្រុមការងារមិនផ្លូវការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (ប្រភព៖ អង្គការសហប្រជាជាតិ)

ថ្លែងក្នុងពិធីបើក លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បាននិយាយថា វៀតណាមមានកិត្តិយសដែលបានធ្វើជាប្រធានក្រុមការងាររួមជាមួយទីភ្នាក់ងារចំនួន ២ ផ្សេងទៀតនៃក្រុមប្រឹក្សាសន្តិសុខ តាមរយៈនោះ​បាន​​ចូល​រូម​​​ចែក​រំលែ​ក​ទំ​នួលខុសត្រូវរបស់ខ្លួន​ក្នុង​នាម​ជា​សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ លោកក៏បានអះអាងពី​កិច្ចសន្យារបស់​វៀតណាមក្នុងការជំរុញពហុភាគីនិយម ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានក្រុមការងារ វៀតណាមនឹងគាំទ្រចំពោះ​ការជំរុញការសន្ទនាក្នុងស្មារតីស្ថាបនា និងកិច្ច​សហប្រតិបត្តិការរវាងក្រុមការងារ លោកប្រធាន ព្រះរាជអាជ្ញានៃយន្តការអន្តរជាតិ និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ការងារនៃ​យន្តការយ៉ាងឆាប់ៗដែលបានកំណត់ដោយក្រុមប្រឹក្សាសន្តិសុខ៕

បកប្រែដោយ Huyen Trang