leftcenterrightdel
កន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែកនៅប្រទេសសូម៉ាលី (រូបថត៖ AFP / vnanet.vn)
 

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍រៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីការវិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងរវាងរដ្ឋាភិបាលសហព័ន្ធសូម៉ាលី និងរដ្ឋជាសមាជិកនានា ជាពិសេសការប៉ះទង្គិចប្រដាប់អាវុធនៅតំបន់ Jubbaland ដោយ​បាន​អំពាវនាវឱ្យភាគីនា​នា​ជួប​សន្ទនា គោរពច្បាប់ស្តីពីការបោះឆ្នោត ហើយ​ខិតខំប្រឹងប្រែងរៀបចំ និងបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋ និងគណបក្សនយោបាយនានាបានចូលរួមការបោះឆ្នោតនេះ។ លោកឯកអគ្គរដ្ឋទូតបានថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម ហើយបាន​អំពាវនាវឲ្យសហគមន៍អន្តរជាតិ និងភាគីពាក់ព័ន្ធនានាបង្កើនវិធានកិច្ច​សហប្រតិបត្តិការប្រឆាំងនឹងកម្លាំង Al-Shabaab ដើម្បីការពារជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ។ លោកបានបញ្ជាក់ពីការគាំទ្រចំពោះសកម្មភាពរបស់ AMISOM និង UNSOM ក៏ដូចជាសកម្មភាពរបស់ក្រុមការងារនានានៃអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសសូម៉ាលីដែល​​ជួយប្រទេសសូម៉ាលីក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕

បកប្រែដោយ Duy Hoan