leftcenterrightdel
បុគ្គលិកសុខាភិបាលពិនិត្យមើលសីតុណ្ហភាពរបស់ប្រជាជនដែលធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងសាធារណរដ្ឋឆែកនិងអាល្លឺម៉ង់នៅ Rozvadov (សាធារណរដ្ឋឆែក) ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 (រូបថត៖ vnanet.vn)

 

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងឡាយបានពិភាក្សាគ្នាអំពីដំណើរការរួមស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញ (JRR) ដែលជាឯកសារនាំចេញដោយប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងប្រធាន EC ចាប់ពីចុងខែមេសា​ កន្លងមក។ JRR ផ្តោតសំខាន់លើភាពចាំបាច់នៃផែនការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ និងការវិនិយោគដ៏ទូលំទូលាយសំដៅគាំទ្រដល់ខឿនសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយ​សារជំងឺ COVID-19។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីទាំងអស់ក៏បានឯកភាពគ្នាថា​ ការផ្លាស់ប្តូរឌីជីថលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយស្តារនិងធ្វើទំនើបកម្មនូវសេដ្ឋកិច្ចអឺរ៉បឡើងវិញផងដែរ៕

តាម vovworld.vn