leftcenterrightdel
កូរ៉េខាងត្បូងវិនិច្ឆ័យថា កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ 

 

នេះជាការបាញ់បង្ហោះវត្ថុហោះហើរដែលមិនស្គាល់អត្តសញ្ញាណថ្មីបំផុតដែលកូរ៉េខាងជើងបានអនុវត្តន៍។  JCS បានយល់ឃើញថា មីស៊ីលទាំងពីរនេះ ហោះបានចម្ងាយប្រហែល ២៣០ គីឡូម៉ែត្រ និងហោះដល់ចម្ងាយអតិបរមាគឺ ៣០ គីឡូម៉ែត្រ។ បច្ចុប្បន្នមន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិកនិងកូរ៉េខាងត្បូងកំពុងវិភាគទិន្នន័យដើម្បីកំណត់ព័ត៌មានលម្អិតនៃការបាញ់បង្ហោះនេះ ។

ទន្ទឹមជាមួយគ្នានោះ JCS ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឲ្យកូរ៉េខាងជើងបញ្ឈប់រាល់សកម្មភាពបែបនេះជាបន្ទាន់ក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-19 នាបច្ចុប្បន្ននេះ៕

តាម vovworld.vn