អ៊ីរ៉ង់ផលិតថ្នាំព្យាបាលជំងឺ Covid-19
ស្ថាប័នចំណីអាហារនិងឪសថរបស់អ៊ីរ៉ង់ទើបបានប្រកាសថាផលិតបានឱសថចម្រុះមួយដើម្បីព្យាបាលជម្ងឺរាតត្បាត Covid-19 ហើយគ្រោងនឹងលក់ចេញទៅកាន់លើទីផ្សារនាពេលឆាប់ៗនេះ។
    |
 |
សកម្មភាពកំចាត់មេរោគនៅអ៊ីរ៉ង់។ (រូបថត៖ Reuters) |
ប្រមុខនៃស្ថាប័ននេះលោក Moham mad Reza Shanh Saz បានឲ្យដឹងថាអាចផលិតថ្នាំប្រភេទមួយដើម្បីព្យាបាលឲ្យអ្នកជម្ងឺ covid-19 ហើយថ្នាំនេះនឹងត្រូវបានលក់ចេញលើទីផ្សារក្នុងរយៈពេលពី ៧ ទៅ ១០ ថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ថាថ្នាំនេះត្រូវបានសាកល្បងធ្វើតេស្តលើអ្នកជំងឺមួយចំនួន ហើយបានឆ្លងកាត់ការធ្វើតេសត្តគ្លីនិក ក៏ដូចជាទទួលបានអាជ្ញាប័ណ្ណជាចាំបាច់ផងដែរ៕
តាម vovworld.vn