leftcenterrightdel
លិខិតឆ្លងដែនថ្មិរបស់អង់គ្លេស (រូបថត៖ AFP/ TTXVN)

នេះគឺជាព័ត៌មាន ដែលទើបបានចេញផ្សាយដោយក្រសួងមហាផ្ទៃអង់គ្លេសកាលពីថ្ងៃទី ២២ ខែកុម្ភៈ។ ហេតុដូច្នោះហើយ លិខិតឆ្លងដែនពណ៌បៃតងនឹងត្រូវដាក់ចេញនិងផ្តល់ជូនឱ្យពលរដ្ឋអង់គ្លេសចាប់ពីដើមខែមីនាឆ្នាំ ២០២០ ដែលជំនួសឲ្យលិខិតឆ្លងដែនពណ៌ក្រហមនាពេលនាបច្ចុប្បន្ន។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Priti Patel បានឲ្យដឹងថា ការចាកចេញពីសហភាពអឺរ៉ុបបាននាំមកឱ្យចក្រភពអង់គ្លេសនូវ "ឱកាសតែមួយគត់" ដើម្បីស្តារឡើងវិញនូវអត្តសញ្ញាណជាតិរបស់ខ្លួនក៏ដូចជាកសាងមាគ៌ាដោយឡែកឆ្ពោះទៅកាន់ពិភពលោក៕