leftcenterrightdel
ទិដ្ឋភាពនៃការរៀបចំការបោះឆ្នោតជាសកលនៅប្រទេសហ្គាតេម៉ាឡាបាន (រូបថត៖ vnanet.vn)

នាពេលបច្ចុប្បន្ននេះ ការប្រកួតប្រជែងដណ្តើមយកតំណែងប្រធានាធិបតីហ្គាតេម៉ាឡាមានបេក្ខជនចំនួន១៩ រូប មកពីគណបក្សនយោបាយផ្សេងៗពីគ្នាជាច្រើន។ យោងតាមការកំណតរបស់តុលាការកំពូលហ្គាតេម៉ាឡាបានឲ្យដឹងថា ក្នុងករណីដែលគ្មានបេក្ខជនណាមួយ ដែលមានសម្លឹងគាំទ្រលើសជាង ៥០% នៅក្នុងជុំទី ១ នោះបេក្ខជនចំនួន២រូបដែលមានចំនួនសម្លេងគាំទ្រខ្ពស់បំផុតនឹងឈានចូលក្នុងជុំទី២នាថ្ងៃទី ១១ ខែសីហាខាងមុខ។ យោងតាមការស្ទង់មតិមុនពេលបោះឆ្នោត បេក្ខនារី Sandra Torres ដែលជាភរិយារបស់អតីតប្រធានាធិបតី Alvaro Colom ចំណុះគណបក្សសាមគ្គីជាតិនៃក្តីសង្ឃឹម (UNE) កំពុងនាំមុខគេដោយទទួលបានសម្លេងគាំទ្រ ២០,២% ។ បន្ទាប់មកគឺបេក្ខជន Alejandro Giammattei ចំណុះគណបក្សឈានទៅមុខ ទទួលបានសម្លេងគាំទ្រចំនួន ១៤,៤ % ៕

តាម​ vovworld.vn