leftcenterrightdel
ក្រុមឧទ្ទាមឥស្លាម al-Shabab បន្តវាយប្រហារនៅលើ Kenya និង Somalia (រូបថត៖ urdupoint.com)

 

នាថ្ងៃទី ១៥ ខែមិថុនា ប៉ូលីស Kenya បានឲ្យដឹងថា រថយន្តមួយគ្រឿងនៃប្រទេសនេះដឹកប៉ូលិសចំនួន ១១ នាក់   កំពុងយាមល្បាតនៅតំបន់ Khorof-Harar និង Konton នៅតាមព្រំដែន Kenya និង Somalia ជាន់លើគ្រាប់បែកកប់ក្នុងដី​ដែលធ្វើឲ្យប៉ូលីសយ៉ាងហោចណាស់ចំនួន ៨ នាក់ ត្រូវស្លាប់។

គួររំលឹកថា មុននោះមួយថ្ងៃ ប្រព័ន្ធផ្សព្វផ្សាយ Kenya បានផ្សាយព័ត៌មានថា ក្រុមឧទ្ទាមឥស្លាម al-Shabab បានបើកការវាយប្រហារនៅលើ Konton និងចាប់ឃុំខ្លួនប៉ូលិសបំរុងចំនួនបីនាក់។

អ្នកនាំពាក្យនៃក្រុមឧទ្ទាមឥស្លាម al-Shabab លោក Abdzheim Abu Musab បានប្រកាសថា al-Shabab បានអនុវត្តន៍ការវាយប្រហារពោលខាងលើ៕

តាម vovworld.vn