leftcenterrightdel
ប្រទេស Lebanon ជម្រុញការងារខ័ណ្ឌសីម៉ាលើដែនសមុទ្រជាមួយអ៊ីស្រាអែល (រូបថត៖ vnanet.vn)

 

ទីភ្នាក់ងារព័ត៌មានជាតិ Lebanon បានដកស្រង់ពាក្យសំដីរបស់លោក Berri ដោយលើកឡើងយ៉ាងច្បាស់ថា "ការផ្លាស់ប្តូររបស់យើងខ្ញុំជាមួយអាមេរិកស្តីពីការងារខ័ណ្ឌសីម៉ាលើដែនសមុទ្រជាមួយអុីស្រាអែលគឺមានភាពវិជ្ជមាន ហើយខ្ញុំមានសុទិដ្ឋិនិយមអំពីលទ្ធភាពដែលប្រទេស Lebanon  សម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងបញ្ហានេះផងដែរ"។ លោក Berri ក៏បានសម្តែងនូវក្តីសង្ឃឹមរបស់ខ្លួនថានឹងទទួលការឆ្លើយតបយ៉ាងពេញលេញចំពោះសំណើរបស់ Lebanon  នាសប្តាហ៍ខាងមុខ។ គួរបញ្ជាក់ថា នាបច្ចុប្បន្នអាមេរិកកំពុងធ្វើជាប្រទេសសម្របសម្រួលអំពីជម្លោះព្រំដែនរវាងអុីស្រាអែលនិង Lebanon តាមរយៈដំណើរទស្សនកិច្ចចំនួន ២ លើកជាបន្តបន្ទាប់របស់ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកបញ្ហាកិច្ចការនៅតំបន់ដើមបូព៌ា លោក David Satterfield ដើម្បីជម្រុញការពិភាក្សាគ្នាអំពីការងារខ័ណ្ឌសីម៉ាលើព្រំដែនជើងគោកនិងដែនសមុទ្ររវាងអុីស្រាអែលនិង Lebanon ផងដែរ៕

តាម vovworld.vn