leftcenterrightdel
នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison

 

លោក Scott Morrison តែងតែជឿជាក់លើអ្វីៗដែលមិននឹងស្មានដល់ ហើយជ័យជំនះនេះគឺសម្រាប់ "ប្រជាជនអូស្ត្រាលី" ដែលបានគាំទ្រសម្ព័ន្ធភាពកាន់អំណាចផងដែរ។  ជាមួយនឹង ៦០% នៃសម្លេងគាំទ្រដែលត្រូវបានត្រួតពិនិត្យ សម្ព័ន្ធភាពកាន់អំណាច បានបន្តរក្សាការកាន់តំណែងក្នុងការគ្រប់គ្រងប្រទេសជាតិ។ ទូរទស្សន៍ ABC បានផ្សាយថាសម្ព័ន្ធភាពអភិរក្សកំពុងទទួលបានយ៉ាងហោចណាស់ ៧៤ អាសនៈក្នុងចំណោម ១៥១ អាសនៈនៅសភាអូស្ត្រាលីខណៈពេលដែលគណបក្សប្រឆាំងទទួលបានយ៉ាងហោចណាស់ ៦៥ អាសនៈតែប៉ុណ្ណោះ។ ប៉ុន្តែនៅតែមិនទាន់ដឹងច្បាស់ថា សម្ព័ន្ធភាពនេះនៅតែទទួលបានប្រៀបខ្លាំងពោលគឺមានសម្លេងគាំទ្រភាពច្រើនដ៏រឹងមាំដែរឬទេស ឬក៏ត្រូវរង់ចាំរហូតដល់ពេលដែលលទ្ធផលចុងក្រោយត្រូវបានប្រកាសចេញនាចុងសប្តាហ៍នេះផងដែរ៕

តាម vovworld.vn