leftcenterrightdel
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi

ថ្លែងបន្ទាប់ពីជំនួបជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov នៅទីក្រុងសូជី នៃប្រទេសរុស្ស៊ី លោក Wang Yi បានសង្កត់ធ្ងន់ថា "ការចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិនបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរសម្រេចបាននូវការរីកចម្រើនសំខាន់ៗ និងមានអត្ថន័យជាច្រើន។ ក៏ប៉ុន្តែ មានបញ្ហាលំបាកដែលត្រូវការការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ដើម្បីនាំចេញសេចក្តីសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ ទាក់ទងទៅនឹងបញ្ហានុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី លោក Sergei Lavrov បានមានប្រសាសន៍ថា ទាំងរុស្ស៊ីនិងចិនបានអបអរសាទរចំពោះការដែលថ្នាក់ដឹកនាំអាមេរិកនិងកូរ៉េខាងជើងចាប់ផ្តើមការសន្ទនាជាមួយគ្នាដោយផ្ទាល់ស្តីពីការរំលាយអាវុធនុយក្លេអ៊ែរ។ ទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំងកំពុងខិតខំប្រឹងប្រែជម្រុញការសន្ទនានេះ ដោយផ្អែកលើគោលការណ៍នៃការផ្លាស់ប្តូរនិងការបើកចំហជាមួយគ្នាទៅវិញទៅមកផងដែរ៕

តាម vovworld.vn