leftcenterrightdel
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in

 

ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីកូរ៉េខាងត្បូង លោក Moon Jae-in បានជួបគ្នានៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃដដែលនេះ ដើម្បីពិភាក្សាគ្នាអំពីវិធីសាស្ដ្រ សំដៅបង្កើតឡើងវិញនូវការធ្វើកិច្ចចរចាស្តីពីការរំសាយអាវុធនុក្លេអ៊ែរនៅកូរ៉េខាងជើង។ ថ្លែងមតិមុនពេលចាប់ផ្តើមកិច្ចប្រជុំទ្វេភាគីនៅសេតវិមាន លោក Moon Jae-in បានអំពាវនាវឲ្យរៀបចំកិច្ចប្រជុំលើកទី ៣ រវាងលោក Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាកិច្ចសន្ទនា។ រីឯខ្លួនវិញ លោក Trump បានសង្កត់ធ្ងន់ថា លោកមានបំណងចង់សម្រេចបាននូវកិច្ចព្រមព្រៀងដ៏ធំមួយជាមួយកូរ៉េខាងជើងស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ព្រមទាំងនៅតែរក្សាវិធានការដាក់ទណ្ឌកម្មនាបច្ចុប្បន្ន។ ថ្នាក់ដឹកនាំអាមេរិករូបនេះក៏មានបំណងចង់បន្តរៀបចំកិច្ចសន្ទនាជាមួយលោក Kim Jong-un ផងដែរ៕

តាម vovworld.vn