leftcenterrightdel
EU ផ្តើមឡើងដំណាក់កាលអន្តរកាលក្នុងរយៈពេលអតិបរមា ២០ ខែតែប៉ុណ្ណោះ

ក្នុងបទសន្ទរកាថា នៅទីក្រុង Florence អ៊ីតាលី នាថ្ងៃទី ២២ កញ្ញា កន្លងទៅ នាយករដ្ឋមន្ត្រីអង់គ្លេសបានស្នើជាផ្លូវការជាមួយ EU ចំពោះដំណាក់កាលអន្តរកាលគឺ ២ ឆ្នាំ ដើម្បីអង់គ្លេសចាកចេញពីសហភាពនេះ ក្រោយខែមិនាឆ្នាំ ២០១៩។ ដោយមានសំណើរនោះ លោកស្រី Theresa May បានអះអាងថា៖ អង់គ្លេស នឹងបន្តគោរពកិច្ចសន្យានៃប្រទេសនេះ អំពីថវិការក្នុងពេលជាសមាជិករបស់  EU ។ ក្នុងដំណាក់កាលអន្តរកាលនេះ ប្រជាពលរដ្ឋ EU នៅមានសិទ្ធិធ្វើដំណើរទៅវិញទៅមកសេរីភាព ធ្វើការនិងរស់នៅនៅអង់គ្លេស ប៉ុន្តែ នឹងមានប្រព័ន្ធចុះបញ្ជីដែលជាការត្រៀមរៀបចំចាំបាច់សំរាប់របបរថ្មី។ នាបច្ចុប្បន្ន ប្រទេសជាសមាជិក EU ចំនួន ២៧ មិនទាន់រៀបចំការពិភាក្សាជាផ្លូវការណាមួយ អំពីមាត្រាសំរាប់ដំណាក់កាលអន្តរកាល ពោលខាងលើនៅឡើយ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី២៥ តុលា រដ្ឋមន្ត្រីទទួលបន្ទុកការចរចារអំពី Brexit របស់អង់គ្លេស លោក  David Davis បាន សម្តែងក្តីសង្ឃឹមថា៖ ប្រទេសនេះអាចឯកភាពជាមួយ EU អំពីដំណាក់កាលអន្តរកាល ក្រោយ Brexit នាចុងឆ្នាំ ២០១៧ នេះហើយទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នាខែមិនា ឆ្នាំ ២០១៩៕ 

តាម៖ vovworld.vn