leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ People.cn)

នៅទីនេះ លោកនាយករដ្ឋមន្ត្រី Li Keqiang បានថ្លែងរបាយការណ៍បូកសរុបការងាររដ្ឋាភិបាលក្នុងឆ្នាំកន្លងទៅ ដោយសង្កត់ធ្ងន់លើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមសំខាន់ៗ ដែលទទួលបានរួចមក។ តាមនោះ GDP របស់ចិនឆ្នាំ២០១៨ កើន ៦,៦% បង្កើតការងារធ្វើសម្រាប់ពលករនៅទីក្រុងចំនួន ១៣,៦៣ លាននាក់ និងកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជននៅជនបទចំនួន ១៣,៨៦ លាននាក់។ ឆ្នាំ២០១៩ ជាឆ្នាំខួបលើកទី ៧០ ទិវាបង្កើតរដ្ឋចិនថ្មី ហើយជាឆ្នាំគន្លឹះដើម្បីស្ថាបនាសង្គមសុខដុមរមនាយកម្ម។ ត្រូវប្រកាន់យកសតិអារម្មណ៍ លោកប្រធាន Xi Jinping អំពីសង្គមនិយមចិនដ៏វិសេសវិសាល ហើយតាមនោះ កសាងចិនក្លាយទៅជាប្រទេសមហាអំណាចសង្គមនិយមទំនើបនាពាក់កណ្តាលសតវត្សរ៍ទី ២១ ជាបណ្ដើរៗ។ សម័យប្រជុំលើកនេះនឹងបិទបញ្ចប់នាព្រឹកថ្ងៃទី ១៥ ខែមិនាខាងមុខ៕

តាម vovworld.vn