នាថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៩ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសនឹងធ្វើទស្សនកិច្ចនៅប្រទេសមជ្ឈឹមបូព៌ាចំនួន ៨ នាសប្ដាហ៍ខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសំខាន់ៗទាំងនេះ ក្រោយ រយៈពេលមានភាពតានតឹងដោយសារបញ្ហាមួយចំនួនដូចជា ការប្រយុទ្ធនៅយេម៉ែន ផែនការដកទ័ពអាមេរិកចេញពីស៊ីរី និងករណីអ្នកកាសែត Jamal Khashoggi ត្រូវធ្វើឃាតនៅអុីស្តង់ប៊ុលប្រទេសទួរគី។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើទស្សនកិច្ចនៅប្រទេសមជ្ឈឹមបូព៌ាចំនួន ​៨ ដើម្បី​ពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្ត (រូបថត vnanet.vn)

 

ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Pompeo មានគោលបំណងចង់បន្ធូរស្រាលភាពតានតឹងចំពោះសម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិកនៅមជ្ឈឹមបូព៌ា ក្រោយពីប្រធានធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១៩ ខែធ្នូ បានប្រកាសថា អាមេរិកនឹងដកទ័ពចេញពីស៊ីរីភ្លាមៗផងដែរ៕

តាម vovworld.vn