leftcenterrightdel
សន្និសីទកំពូល G7 ចេញសេចក្តីថ្លែងការណ៍រួម (រូបថត៖​vnanet.vn)

 

សេចក្តីថ្លែងការណ៍រួមរបស់ G7 បានអះអាងនូវតួនាទីចាំបាច់នៃប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដោយឈរលើបណ្ដាការកំ​ណត់​ដែលលើកច្បាស់នូវភាពចាំបាច់នៃខឿនពាណិជ្ជកម្មពិភពលោក «សេរីភាពសមភាពនិងមានផលប្រយោជន៍ដូចគ្នា​» មួយ ព្រមទាំង សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការតស៊ូប្រឆាំងជំទាស់គាំពារនិយមផងដែរ។ បណ្ដាថ្នាក់ដឹកនាំ G7 បានសន្យាកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក  (WTO) យ៉ាងឆាប់បំផុតដែលអាចធ្វើបាន ព្រមទាំង​​កាត់បន្ថយ​របងពន្ធរដ្ឋការនិងកញ្ចប់ប្រាក់ជំនួយរបស់រដ្ឋាភិបាលទៀតផង។

ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ថ្នាក់ដឹកនាំទាំងអស់របស់ G7 បានសន្យាធានាថា៖  អ៊ីរ៉ង់នឹងគ្មានពេលណាស្វែងរកអភិវឌ្ឍន៍​ឬកម្មសិទ្ធិអាវុធនុយក្លេអ៊ែរទេ។

ស្តីពីទំនាក់ទំនងជាមួយរុស្ស៊ី G7 បានអំពាវនាវម៉ូស្គូបញ្ឈប់អាកប្បកិរិយា ធ្វើអស្ថិរភាពនិងការគាំទ្រប្រធានាធិបតីស៊ីរី លោក Bashar al-Assad។ បណ្ដាថ្នាក់ដឹកនាំក្រុម G7 បានឯកភាពនឹងបន្ត «ចូលរួមជាមួយរុស្ស៊ីដើម្បីដោះ ស្រាយ​វិបត្តិ​ក្នុងតំបន់និងការសាកល្បងលើពិភពលោក»។

សេចក្តីប្រកាសគួរឲ្យកត់សម្គាល់មួយទៀតគឺការដែលក្រុម G7 បានទទួលស្គាល់បរាជ័យក្នុងការខំប្រឹងប្រែងទទួលការស្រុះ​ចិត្តគំនិតជាមួយអាមេរិកក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។

ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីសន្និសីទបានសឲ្យឃើញថា៖ មានការបំបែកបំបាកដ៏ជ្រាលជ្រៅក្នុងក្រុម G7។ នា​យករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះកាណាដា លោក Justin Trudeau បានឲ្យដឹងថា៖ ទោះបីជាបានមានការខំប្រឹង ប្រែងក្តី ប៉ុន្តែនៅសេសសល់ការខ្វែងគំនិតជាច្រើនរវាងបណ្ដាថ្នាក់ដឹកនាំប្រទេសនានាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។ លោក Trudeau បានទទួលស្គាល់ថា៖ កាណាដានឹងមានវិធានការតបតវិញឲ្យសមស្របនឹងការដែលអាមេរិកដំឡើងពន្ធទៅលើផលិតផលអាលុយមីញ៉ូមនិងដែកថែបនាំចូលរបស់កាណាដាចាប់ពីថ្ងៃទី១ កក្កដា ខាងមុខ។ ខណៈពេលនោះ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឲ្យដឹងថា៖ ទោះបីជាមានគោលការណ៍រួមក្តីប៉ុន្តែ«ការលំបាកដែលមិនអាចព្យាករណ៍ឲ្យបាននៅជាបញ្ហាលំអិត»។ រីឯខ្លួននវិញ ប្រធានាធិបតីបារាំង លោក Emmanuel Macron ទទួលស្គាល់ថា៖ សេចក្តីថ្លែងការណ៍រួមមិនអាចរួមមានបញ្ហាទាំងអស់ទេ ហើយបណ្តាប្រទេស G7 នឹងបន្តធ្វើការជាមួយគ្នានាពេលខាងមុខ។ ទាក់ទិនដល់ឯកសារនេះដែរ ប្រធានាធិបតីអាមេរិក​លោក Donald Trump បានប្រកាសថា៖ លោកបានស្នើឲ្យបណ្ដាតំណាងអាមេរិកមិនឯកភាពអំពីសេចក្តីថ្លែងការណ៍នេះដោយសារ «មិនពេញចិត្ត» ជាមួយសេចក្តីថ្លែងការណ៍ខុសឆ្គង» របស់នាយករដ្ឋមន្ត្រីកាណាដា៕

តាម​ vovworld.vn