leftcenterrightdel
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉ែខាងត្បូង លោក Cho Myoung-gyon (រូបថត៖ vietnamplus.vn)

នៅគោលនយោបាយឆ្នាំ២០១៨ ក្រសួងបង្រួបបង្រួមកូរ៉ែខាងត្បូង បានសន្យាខំប្រឹងប្រែងស្តារឡើងវិញទំនាក់ទំនងអន្តរកូរ៉េតាមផ្លូវ ៣ រួមមាន៖ ការរៀបចំឡើងវិញកិច្ចពិភាក្សាជាន់ខ្ពស់ជាប្រចាំ ការពិភាក្សាការងារនានា និងសហប្រតិបត្តិការលើវិស័យមនុស្សធម៌។ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងក៏បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងរៀបចំការជួបជុំថ្នាក់ជាន់ខ្ពស់ជាប្រចាំជាមួយកូរ៉េខាងជើង ដើម្បីពិភាក្សាអំពីវិធានការពង្រឹងទំនាក់ទំនងអន្តរកូរ៉េលើគ្រប់វិស័យ។ ទីក្រុងសេអ៊ូលក៏នឹងរៀបចំកិច្ចពិភាក្សាលើវិស័យនិមួយៗជាមួយទីក្រុងព្យុងយ៉ាង។ ទីក្រុងសេអ៊ូល នឹងបន្តធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរកូរ៉េ  និងស្វែងរកដំណោះស្រាយចំពោះបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង៕

បកប្រែដោយ Huyen Trang